Job Opportunity



គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាប ហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្ម ឬ បង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោមៈ

មុខតំណែង: គណនេយ្យករ ចំនួន ៧ នាក់
កន្លែងបំពេញការងារ: ស្នាក់ការ​ កណ្តាល (១​នាក់); ស្នាក់ការ​ ព្រែកព្នៅ (២នាក់)​; ស្នាក់ការ​ កងមាស (២នាក់); ស្នាក់ការ​ ពារាំង (២នាក់)

ភារកិច្ចចំបងនិងការទទួលខុសត្រូវ:

  1. ១.​ បញ្ចេញឥណទាន ទទួលការបង់ប្រាក់ និងផ្សព្វផ្សាយផលិតផលឥណទាន ក្នុងការិយាល័យ។

  2. ២. កត់ត្រាអន្តរការសាច់ប្រាក់ ចំណាយ ចំណូល ក្នុងការិយាល័យ

  3. ៣.​​​​​​​​​​​​​​​​​ ប្រមូលផ្តុំនិងវិភាគព័ត៌មានហិរញ្ញវត្ថុដើម្បីរៀបចំចុះប្រតិបត្តិការគណនេយ្យដូចជា ទិន្នានុប្បវត្តិ គណនីសៀវភៅធំទូទៅ និងរក្សាអន្តរការអាជីវកម្មទុកជាឯកសារ។

  4. ៤. ធ្វើនិយត្តកម្មអន្តរការគណនេយ្យនៅរៀងរាល់ចុងខែ។​

  5. ៥. តាមដានគណនីបង្គរ និងបុរេប្រទាន។

  6. ៦.​​ គណនាការកាត់រំលស់ និងការបញ្ចេញចោលនូវទ្រព្យសកម្មរយៈពេលវែង។

  7. ៧. ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងអ្នកគ្រប់គ្រងផ្ទាល់។

លក្ខណៈសម្បត្តិរបស់បេក្ខជន:

  1. ១.​​ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងធនាគារ ឬសញ្ញាបត្រដែលមានតំលៃស្មើ

  2. ២.​ ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel ស្ទាត់ជំនាញ

  3. ៣. ​ធ្លាប់មានបទពិសោធន៍ការងារ

  4. ៤. មានការប្រាស្រ័យទាក់ទងល្អ អត្តចរិកស្លូតបូត ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ ​

  5. ៥. ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅអចិន្ត្រៃយិ៍ នៅជិតសាខា​

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៩១៧​ ២០៥, ០២៣ ២១៤ ២៤០។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុ​ ថ្ងៃទី៣០ ខែ​ វិច្ឆកា​ ​ឆ្នាំ២០១១៨​ ម៉ោង ៥:០០ ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)