ក្រុមប្រឹក្សាភិបាលម៉ាក់ស៊ីម៉ា ត្រូវបានជ្រើសរើសដោយម្ចាស់ហ៊ុន និងមានអ្នកតំណាងបួនប្រភេទ ។ ប្រភេទទីមួយ ពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានជ្រើសរើសពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ។ ប្រភេទទីពីរពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានជ្រើសរើសពីការគ្រប់គ្រងក្រុមហ៊ុន ដែលអាចទាំង នាយកប្រតិបត្តិ និង CFO ដែលធ្វើការអោយក្រុមហ៊ុនប្រចាំថ្ងៃ ។ អ្នកតំណាងប្រភេទទីបី ត្រូវបាន ជ្រើសរើសពីបុគ្គលិកម៉ាក់ស៊ីម៉ា អាចជាអ្នកគ្រប់គ្រង ឬអ្នកផ្សេងទៀតដែលត្រូវបានជ្រើសរើស ដោយបុគ្គលិកទាំងអស់ ។ អ្នកតំណាងប្រភេទផ្សេងទៀត ត្រូវបានជ្រើសរើសខាងក្រៅ និងត្រូវបានចាត់ទុកថាមានភាពឯករាជ្យពីក្រុមហ៊ុន ។
តួនាទីរបស់ក្រុមប្រឹក្សាភិបាល គឺត្រួតពិនិត្យអ្នកគ្រប់គ្រងក្រុមហ៊ុន ដោយដើរតួជាអ្នកតស៊ូមតិសម្រាប់ អ្នកពាក់ព័ន្ធ ។ ខ្លឹមសារសំខាន់ ក្រុមប្រឹក្សាភិបាលព្យាយាមធ្វើអោយប្រាកដថាផលប្រយោជន៏ របស់ម្ចាស់ហ៊ុនត្រូវបានបម្រើយ៉ាងល្អ ។
ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន
លោក អន ប៊ុនហាក់
ក្រុមប្រឹក្សាភិបាល
លោកបណ្ឌិត អន ប៊ុនហាក់ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិក ស្ថាបនិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី។ លោក ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាបំណាច់ឆ្នាំ២០១១។ មុនពេលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា លោកបណ្ឌិត ប៊ុនហាក់ បម្រើការងារជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារពាណិជ្ជ ប៉ាស៊ីហ្វិក ១៩៩៥-២០០០។
លោកបណ្ឌិត អន ប៊ុនហាក់ ទទួលបាន សញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង
ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩។ លោកបណ្ឌិត ប៊ុនហាក់ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ន័រតុន ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Ateneo De Zambuaga ប្រទេស ហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុង ឆ្នាំ១៩៩៥ លោកបណ្ឌិត អន ប៊ុនហាក់បានទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច(BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅក្នុងប្រទេសកម្ពុជា។
លោក TAEJUN SHIN
ក្រុមប្រឹក្សាភិបាល
លោក Taejun Shin ជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Gojo & Company, Inc., ដែលជា
ភាគទុនិកចម្បងរបស់ ម៉ាក់ស៊ីម៉ា។. លោក Taejun បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្រុមហ៊ុន Morgan Stanley និង Unison Capital ជាអ្នកជំនាញផ្នែកវិនិយោគ។ ខណៈពេលបម្រើការងារ ក្នុងវិស័យហិរញ្ញវត្ថុ លោក Taejun បានបង្កើត អង្គការ Living in Peace ក្នុងឆ្នាំ២០០៧ និងបង្កើតមូលនិធិវិនិយោគ លើ
វិស័យមីក្រូហិរញ្ញវត្ថុ ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តវិនិយោគរបស់ប្រទេស ជប៉ុន នាឆ្នាំ២០០៩។ លោកគឺជា Young Global Leader នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងជាសមាជិកស្ថាបនិក វ័យក្មេងនៃ Endeavor Japan។ លោក ត្រូវបាន ទស្សនាវដ្តី Harvard Business Review របស់ប្រទេសជប៉ុន ជ្រើសរើសជា
អគ្គនាយកឆ្នើមទាំង ២០ ដែលមានអាយុតិចជាង ៤០ឆ្នាំ។
លោក Taejun Shin បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងច្បាប់ពីសាកល
វិទ្យាល័យ Waseda Graduate School of Finance និងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ពីសាកល
វិទ្យាល័យ នយោបាយ និងសេដ្ឋកិច្ច នៅប្រទេសកូរ៉េ។
លោក ប៉ា ប៉ុណ្ណរិទ្ធី
ក្រុមប្រឹក្សាភិបាល
លោក ប៉ា ប៉ុណ្ណរិទ្ធី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០ ហើយលោកបានដឹកនាំស្ថាប័នឲ្យមានស្ថេរភាព និងជោគជ័យជាង ២០ ឆ្នាំក្នុងនាមជាអគ្គនាយកប្រតិបត្តិចាប់តាំងពីឆ្នាំ ២០១៥។ មុនពេលលោកចូលរួជាមួយ ម៉ាក់ស៊ីម៉ា លោក ប៉ុណ្ណរិទ្ធី បានបម្រើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ អង្គការ LWS(១៩៩៨-២០០០) ប្រធានគណនេយ្យនៅធនាគារពាណិជ្ជ Pacific Commercial Bank (១៩៩៥-១៩៩៨) និង ជាអនុប្រធានការិយាល័យ
ឥណទាន នៃធនាគារជាតិ នៃកម្ពុជា នៅខេត្តកំពត (១៩៨០-១៩៩៥)។
លោក ប៉ុណ្ណរិទ្ធី ទទួលបានបរិញ្ញាបត្រគណនេយ្យហិរញ្ញវត្ថុ និងធនាគារ នៅក្នុង ឆ្នាំ១៩៨៦
នៅក្នុង ប្រទេសកម្ពុជា។
កញ្ញា Ewa Janikowska
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោកស្រី មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុង កិច្ចការខាង ប្រតិបត្តិ និងទីប្រឹក្សា ក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្ដោតសំខាន់ទៅលើខាងប្រតិបត្តិការ គុណភាពឥណទាន ហានិភ័យប្រតិបត្តិតាម និងការគ្រប់គ្រងផ្នែកសវនកម្មផ្ទៃក្នុង។ លោកស្រី បានផ្ដល់សេវាកម្ម ដល់ក្រុមស្ថាប័នហិរញ្ញវត្ថុធំៗ ធនាគារ និងក្រុមហ៊ុនវិនិយោគ ហើយ លោកស្រី ក៏ធ្លាប់បានបម្រើការងារ ឱ្យអង្គភាពសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ផងដែរ។ ហើយលោកស្រីក៏ធ្លាប់ ជាប្រធានផ្នែកគ្រប់គ្រងហានិភ័យ នៃធនាគារ Azizi (២០១៧-២០២០) និង ធនាគារ The First Microfinance (២០១៦-២០២៧)។
លោកស្រី Ewa Janikowska ទទួលបានបរិញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពី
សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក និង អនុបណ្ឌិតផ្នែកគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ Warsaw ប្រទេសប៉ូឡូញ។ អ្នកស្រីក៏ទទួលបានវិញ្ញាបនប័ត្រ ត្រួតពិនិត្យការក្លែងបន្លំ, អ្នកគ្រប់គ្រងហានិភ័យ, អ្នកគ្រប់គ្រងគុណភាព និងសវនករ ផងដែរ។
លោក SANJAY GANDHI
ក្រុមប្រឹក្សាភិបាល
លោក Sanjay Gandhi ជាសហស្ថាបនិក និងជានាយកប្រតិបត្តិវិនិយោគ នៃ ក្រុមហ៊ុន Gojo & Company, Inc.,។ លោកបានចាប់ផ្តើម អាជីពរបស់គាត់ជា អ្នកគ្រប់គ្រងសវនកម្ម បន្ទាប់មក លោក បានចូលប្រឡូកក្នុង វិស័យហិរញ្ញវត្ថុ និងធនាគារជាមួយ ក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌា អស់រយៈពេល៨ឆ្នាំ។ ចាប់តាំងឆ្នាំ២០០៣ មក លោក Sanjay បានធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយក្លាយជាអ្នកជំនាញខាងវិស័យនេះ។ លោក Sanjay មានបទពិសោធន៍លើការធ្វើចំណាត់ថ្នាក់ស្ថាប័ន មីក្រូហិរញ្ញវត្ថុជិត ១៥០ គ្រឹះស្ថាន នៅក្នុង ២៥ ប្រទេស ហើយលោកបានអនុម័តរបាយការណ៍វាយតម្លៃ MFI ជាង 400 ដែលរូមមានទាំង World Bank, ADB, UNDP, Cordaid និង Mercy Corps. លោក ជាវាគ្មិនបង្រៀនខាងផ្នែកវិភាគលើឥណទាន និងការធ្វើចំណាត់ថ្នាក់ ជាច្រើនកន្លែងជុំវិញពិភពលោក។ ក។ លោក ក៏ធ្លាប់បង្កើតសិក្ខាសាលាជាច្រើន ខាងផ្នែកគ្រប់គ្រងហានិភ័យ ដល់បុគ្គលិកនៅក្នុងគ្រឹះស្ថានមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោក Sanjay Gandhi បានបញ្ចប់ថ្នាក់សិក្សាពីសកលវិទ្យាល័យ Delhi និងទទួលសញ្ញាប័ត្រជំនាញ
គណនយ្យ (CA) នៅប្រទេសឥណ្ឌា។
លោកChristophe Forsinetti
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ
លោក Christophe Forsinetti គឺជាសហគ្រិន មួយរូប ដែលបានចូលរួមបង្កើតក្រុមហ៊ុន ជាង ១០ ក្រុមហ៊ុន តាមរយៈការវិនិយោគលើ វិស័យបដិសណ្ឋារកិច្ច និងវិស័យហិរញ្ញវត្ថុ។ គម្រោងសំខាន់របស់គាត់រួមមាន ជីអិល ហ្វាយនែន ដោយលោកបានអភិវឌ្ឍទៅជាក្រុមហ៊ុនភតិសន្យា ដែលឈានមុខគេនៅក្នុងអាស៊ីអាគ្នេយ៍ ហើយមានសាខាប្រតិបត្តិការចំនួន ២៥០ សាខា បុគ្គលិកចំនួន ៨០០ នាក់ នៅក្នុងរយៈពេល ៣ ឆ្នាំ។ បច្ចុប្បន្នលោកជានាយកគ្រប់គ្រង នៃក្រុមហ៊ុន Strategic Hospitality REIT ជាក្រុមហ៊ុនវិនិយោគដែលមានតម្លៃ ១៥០ លានដុល្លារអាមេរិក ហើយបានចុះបញ្ជីនៅផ្សារភាគហ៊ុនប្រទេសថៃ ហើយលោកជា ស្ថាបនិកក្រុមហ៊ុន OBOR Capital Co., Ltd និង OBOR Management Co., Ltd ផងដែរ។
លោក Christophe Forsinetti បានទទួលសញ្ញាប័ត្របណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក
ភូមិសាស្ត្រនយោបាយពីសាកលវិទ្យាល័យ នៃទីក្រុងប៉ារីស។