ម្ចាស់ហ៊ុនម៉ាក់ស៊ីម៉ា គឺជាម្ចាស់ក្រុមហ៊ុន និងយល់ព្រមលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ ហើយម្ចាស់ក្រុមហ៊ុន គ្មានអំណាចផ្ទាល់ក្នុងការគ្រប់គ្រងតាមមធ្យោបាយណាមួយឡើយ ប៉ុន្តែប្រគល់ការទទួលខុសត្រូវនេះ ទៅក្រុមប្រឹក្សាភិបាល តាមរយះមាត្រាសមាគម ។ ម្ចាស់ភាគហ៊ុនអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុង កិច្ចប្រជុំទូទៅប្រចាំឆ្នាំ ដែលជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុន ។ កិច្ចប្រជុំម្ចាស់ភាកហ៊ុនសម្រាប់ ក្រុមហ៊ុន ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបើកចំហរចំពោះម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងម៉ាក់ស៊ីម៉ា ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំ ក៏ផ្តល់ឪកាសអោយម្ចាស់ភាគហ៊ុនក្នុងការសួរសំនួរដោយផ្ទាល់ ទៅកាន់ប្រធានក្រុម ប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិផងដែរ ទោះបីជាក្រុហ៊ុនខិតខំឆ្លើយតបទៅនឹងសំនួរពីម្ចាស់ភាគនៅពេលដែលកើតមានឡើងក្នុងកំឡុងឆ្នាំក៏ដោយ ។ សាវនរករផ្ទៃក្នុងរបស់ក្រុមហ៊ុន មានវត្តមាននៅក្នុង កិច្ចប្រជុំនេះដែរ ។ កិច្ចប្រជុំទូទៅប្រចាំឆ្នាំ សម្រេចលើបញ្ហាមួយចំនួនដូចខាងក្រោម:
- ការទទួលយករបាយការណ៏លទ្ធផល និងតារាងតុល្យការ
- ការគណនាផលចំនេញ ឬខាតរបស់ក្រុមហ៊ុន
- បញ្ឈប់នាយកក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិចេញពីការទទួលខុសត្រូវរបស់ពួកគេ
- ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងការតែងតាំងសវនករ
- ការកំណត់ថ្លៃសេវាសម្រាប់ក្រុមប្រឹក្សាភិបាល និងសវនករ
ម្ចាស់ភាគហ៊ុនបច្ចុប្បន្ន បន្ទាប់ពីការផ្លាស់ប្តូរនៅខែ មីនា ឆ្នាំ ២០១៥:
- ក្រុមហ៊ុន Gojo & Company, Inc. តំណាងដោយលោក Taejun Shin
- លោក អន ប៊ុនហាក់
- លោកស្រី ស្រេង ស៊ីវឆេង
- លោកស្រី សារុន វិធុរ័ត្ន
- លោក ជេត ច័ន្ទប្រសើរ
- លោក ប៉ា ប៉ុណ្ណរិទ្ធី
- បុគ្គលិកម៉ាក់ស៊ីម៉ា តំណាងដោយលោក ប៉ា ប៉ុណ្ណរិទ្ធី