កម្មវិធី សម្អាតទីក្រុង

កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធី សម្អាតទីក្រុង ស្ថិតក្នុងតំបន់ប្រតិបត្តិការកោះឧកញ៉ាតី។ កម្មវិធីនេះមានការចូលរួមពីបុគ្គលិកចំនួន៤២នាក់ (ស្រ្តី១៥នាក់ និងបុរស២៧នាក់) និងសមាជិកក្រុមការងារសង្កាត់កោះឧកញ៉ាតីចំនួន ៥រូប។ យើងយកចិត្តទុកដាក់លើសកម្មភាពនេះជាសកម្មភាពដែលជួយទៅសង្គម និងជាការរួមចំណែកទទួលខុសត្រូវរបស់យើងចំពោះបរិស្ថាន។ ដល់ពេលដែលយើងត្រូវផ្តល់អត្ថប្រយោជន៍ទៅកាន់អតិថិជន និងសហគមន៍របស់យើង។