Job Opportunity



គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាប ហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្ម ឬ បង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោមៈ

មុខតំណែង: នាយករងសាខា ចំនួន ២ នាក់
កន្លែងបំពេញការងារ: បន្ទាយមាស

ភារកិច្ចចំបងនិងការទទួលខុសត្រូវ:

  1. ១. រៀបចំផែនការប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំសម្រាប់សាខា

  2. ២. បញ្ចេញឥណទានទៅតាមផែនការ និងបង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចផែនការឥណទាន

  3. ៣. គ្រប់គ្រង និងតាមដានការផ្តល់ប្រាក់កម្ចី និងការសងត្រលប់របស់អតិថិជន​

  4. ៤. ត្រួតពិនិត្យផ្ទៃក្នុង រួមមានត្រួតពិនិត្យម៉ត់ចត់លើ ឯកសារឥណទាន អតិថិជន និងបុគ្គលិក ស្រមតាម គោលការណ៍ និងនីតិវិធីរបស់ម៉ាក់ស៊ីម៉ា

  5. ៥. ពិនិត្យការងារគណនេយ្យ និងកិច្ចការរដ្ឋបាលនៅក្នុងសាខា

  6. ៦. បណ្តុះបណ្តាល និងបង្ហាត់បុគ្គលិកក្រោមបង្គាប់ ពីការងារជាក់ស្តែង

  7. ៧. លើកទឹកចិត្ត ថែរក្សាបុគ្គលិក និងចូលរួមក្នុងការប្រកាសជ្រើសរើសបុគ្គលិក

  8. ៨. ចាត់ចែង និងចូលរួមក្នុងការវាយតម្លៃបុគ្គលិកក្រោមឪវាទ

  9. ៩. ចាត់ចែង និងដោះស្រាយវិវាទ ឬបញ្ហាផ្សេងៗ របស់បុគ្គលិក អតិថិជន ឬអ្នកដែលពាក់ព័ន្ធ

  10. ១០. បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ និងអ្នកពាក់ព័ន្ធដទៃទៀត

  11. ១១.​ ដឹកនាំការប្រជុំក្នុងសាខា និងចូលរួមការប្រជុំជាមួយអង្គភាពផ្សេងៗទៀត

  12. ១២. រៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជូនប្រធាននាយកដ្ឋាន អគ្គនាយក ឬអ្នកដែលពាក់ព័ន្ធ

  13. ១៣. សហការការងារជាមួយនាយកដ្ឋានពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាព

  14. ១៤. ធ្វើការងារផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ

លក្ខណៈសម្បត្តិរបស់បេក្ខជន:

  1. ១.​ បរិញ្ញាបត្រជំនាញធនាគារ ហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ

  2. ២. មានបទពិសោធន៍ការងារឥណទាន និងការគ្រប់គ្រងយ៉ាងតិច ២ ឆ្នាំ

  3. ៣. មានអត្តចរិកល្អ ស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការងារ

  4. ៤. មានចំណេះដឹងកុំព្យូទ័រ Microsoft Word, Excel, Power-Point, Quick-Book, Internet និង E-mail.

  5. ៥. មានចំណេះដឹង ភាសាខ្មែរ និងភាសាអង់គ្លេសល្អ

  6. ៦. មានជំនាញទំនាក់ទំនងល្អ

  7. ៧. មានអាយុយ៉ាងតិច ២០ឆ្នាំ

  8. ៨. អាចធ្វើការនៅក្រោមសម្ពាធ និងចេះលើកទឹកចិត្តខ្លួនឯង

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:jobs@maxima.com.kh. ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៩១៧​ ២០៥, ០២៣ ២១៤ ២៤០។

បញ្ជាក់ៈ

  1. ១.ផុតកំណត់ទទួលពាក្យុ​ ថ្ងៃទី៣០​ ខែ​ វិច្ឆកា ​ឆ្នាំ២០១១៨​ ម៉ោង ៥:០០ ល្ងាច។

  2. ២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

  3. ៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



Download PDF File(1)