អ្នកស្រី អឹម ស្រីលាស់​​ អ្នកលក់គ្រឿងសម្អាង

អ្នកស្រី អឹម ស្រីលាស់ ជាមួយនឹងស្នាមញញឹមនៃក្តីសង្ឃឹម ហើយ នាង​មានអាយុ ៣៣ឆ្នាំ ដែលជាម្តាយមានកូន២នាក់ កូនស្រី ១នាក់ និង​ កូនប្រុស ១នាក់ ។​ នាងរស់នៅក្នុង​​ ភូមិ ភ្លើងឆេះរទេះ  សង្កាត់ ភ្លើងឆេះរទេះ ខ័ណ្ឌ ពោធ៏សែនជ័យ រាជធានីភ្នំពេញ ។ នាងបើកអាជីវកម្ម លក់គ្រឿងសម្អាង នៅផ្ទះរបស់នាង ។ នាងបានដំណើរការអាជីវកម្មរបស់នាង អស់រយៈពេលជិត ១០ឆ្នាំ ហើយនាងមានបទពិសោធន៏ជាច្រើន ទាក់ទងនឹងមុខរបររបស់នាង ។ លោក ម៉ម រ៉ាន ត្រូវជាប្តីរបស់នាង ដែលគាត់មានអាយុ ៣៦ឆ្នាំ ។ គាត់ជាអ្នករត់តាក់ស៊ី និង ជាអ្នកដឹកទឹកស្អាតដើម្បីលក់ទៅអោយអ្នកភូមិ ។ គាត់មានបទពិសោធន៏ជាមួយការងារនេះរយៈពេលជិត ៣ឆ្នាំ ។

អ្នកស្រី ស្រីលាស់ ត្រូវបានណែនាំអោយស្គាល់ ម៉ាក់ស៊ីម៉ាជាលើកដំបូង តាមរយៈអ្នកជិតខាង ក្នុងឆ្នាំ ២០១៣ ។​ នាងបានសម្រេចចិត្ត ស្នើកម្ចីជាលើកដំបូងនូវទំហំទឹកប្រាក់ ៥,០០០ដុល្លារ ដើម្បីបង្កើតហាងរបស់នាងក្នុងការប្រកបមុខរបរអាជីវកម្ម ហើយទិញសម្ភារៈ និងផលិតផលគ្រឿងសម្អាង ។ បន្ទាប់ពីទទួលបានកម្ចីរបស់ពួកយើង ប្តីប្រពន្ធនេះ មានអាជីវកម្មថ្មីមួយដែលមានលទ្ធភាព ក្នុងការបង់ការប្រាក់ជាប្រចាំខែ បានយ៉ាងងាយស្រួល ។ ដោយឃើញជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង ក្រោយមក ពួកគេបានស្នើកម្ចីបន្ថែមទៀត ។ ឥឡូវ ពួកគេ ទទួលបានកម្ចីជាថ្មី​​ ដែលមានទឹកប្រាក់ ៥,០០០ដុល្លារ ដើម្បីទិញរថយន្តមួយគ្រឿង សម្រាប់ដឹកទឹកស្អាតលក់ទៅអោយអ្នកភូមិ ។

នាង មានទំនាក់ទំនងរយៈពេលយូរ ជាមួយនឹង ម៉ាក់ស៊ីម៉ា ដែលនាងជាអតិថិជន​ បានកម្ចីចំនួន​ ៨ដង ។ ជាមួយកម្ចីនេះ បានធ្វើអោយ អ្នកស្រី អឹម ស្រីលាស់ ចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ។ ជាមួយនឹងចំណូលដែលនាងបានសន្សំ បានធ្វើអោយនាង អាចផ្តល់នូវជីវភាពគ្រួសារមួយដ៏ល្អប្រសើរ និង បានផ្តល់ការអប់រំបានល្អទៅដល់កូនរបស់នាង ។

ទៅថ្ងៃអនាគត នាងមានបំណងធ្វើអោយអាជីវកម្មរបស់នាងកាន់តែប្រសើរ និងផ្គត់ផ្គង់ការសិក្សាទៅដល់កូនរបស់នាង ។

អ្នកស្រី អឹម ស្រីលាស់ បាននិយាយថា ៖ “ មុននឹងខ្ញុំទទួលយកកម្ចី បុគ្គលិករបស់ម៉ាក់ស៊ីម៉ា តែងតែពន្យល់យ៉ាងច្បាស់ នូវលក្ខខណ្ឌកម្ចី និងរបៀបនៃការទូទាត់សងសាច់ប្រាក់ មកដល់ខ្ញុំ” ។​  ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះម៉ាក់ស៊ីម៉ា ដែលបានផ្តល់ប្រាក់កម្ចីដល់យើងខ្ញុំ ។