វគ្គបណ្តុះបណ្តាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងកម្មវិធីអនាម័យន

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ម៉ាក់ស៊ីម៉ា បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងកម្មវិធីអនាម័យនៅការិយាល័យទីតាំង អង្គតាសោម នៅភូមិព្រៃតាម៉ុក ឃុំ ស្រែននោង ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីកុមារចំនួន ៤២នាក់ អតិថិជន និងអ្នកភូមិ ៣០នាក់ ព្រមទាំងបុគ្គលិក១៤នាក់របស់ម៉ាក់ស៊ីម៉ាផងដែរ ។ ម៉ាក់ស៊ីម៉ា ប្រើវេទិកានេះដើម្បីអប់រំនិងផ្សព្វផ្សាយព័ត៌មានរបស់អតិថិជនរបស់យើងអំពីការជំពាក់បំណុលគេ ព្រមទាំងព័ត៌មានដែលទាក់ទងនឹងការខ្ចីប្រាក់របស់អតិថិជន គួរដឹង ។ បន្ថែមពីលើនេះ ក្រុមការងារម៉ាក់ស៊ីម៉ា ក៏បង្រៀនកុមារតូចៗ អំពីរបៀបលាងដៃឲ្យបានត្រឹមត្រូវ ។ ម៉ាក់ស៊ីម៉ា ជឿជាក់ថា តាមរយៈការយល់ដឹង និងមានគំនិតហិរញ្ញវត្ថុនិងសុខភាព នឹងជួយអតិថិជនរបស់យើងធ្វើអោយ ជីវិតរបស់ពួកគេប្រសើរឡើង