
កម្មវិធី សម្អាតទីក្រុង ស្ថិតក្នុងតំបន់ប្រតិបត្តិការក្រុងអរិយក្សត្រ
នាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី បានរៀបចំកម្មវិធី សម្អាតទីក្រុង ស្ថិតក្នុងតំបន់ប្រតិបត្តិការស្ថិតក្នុងសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជាការប្តេជ្ញាចិត្តរបស់យើងក្នុងការរួមចំណែកក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖
គោលដៅ១១៖ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
កម្មវិធីនេះមានការចូលរួមពីបុគ្គលិកចំនួន៣១នាក់ (ស្រ្តី០៩នាក់ និងបុរស២២នាក់)។ យើងយកចិត្តទុកដាក់លើសកម្មភាពនេះជាសកម្មភាពដែលជួយទៅសង្គម និងជាការរួមចំណែកទទួលខុសត្រូវរបស់យើងចំពោះបរិស្ថាន។
#MAXIMA #CityClean #GreenCityliving






